“I am not a fool” ជាស្នាដៃសម្រិតសម្រាំងថ្មីនៃបុត្រីទោលអ្នកនិពន្ធល្បី ម៉ៅ សំណាង គឺ កញ្ញា ម៉ៅ ចាន់រស្មី។
អ្នកនិពន្ធដ៏ស្រស់ស្អាត ដែលមានបទពិសោធន៍ការងារជាអ្នកនិពន្ធ
អាជីព និងមានសមិទ្ធិផលការងារនិពន្ធភាពយន្តដុំដូចជា "អ្នកនាង
ម្ចាស់ឡឺកឺ" ដែលទើបនឹងទទួលបានពានរង្វាន់ថ្មីៗនេះ រឿងដុំ
រឿងភាគជាច្រើនទៀត
បានចំណាយពេលក្នុងឆ្នាំនេះកសាងជំហានថ្មីកេរ្តិ៍ឈ្មោះរបស់នាងតាមរយៈរឿងវ័យជំទង់ដ៏ស្រស់ស្រាយ
កំប្លុកកំប្លែងឈ្មោះថា “I am not a fool"។
អ្នកនិពន្ធ ម៉ៅ ចាន់រស្មី
"សាច់រឿងមួយដុំចប់របស់ SOYO មួយនេះ
ឮអ្នកគ្រប់គ្រងសង្ខេបប្រាប់ភ្លាម ខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែន
ដោយសារនេះ ជាខ្សែរឿងផ្តោតទៅលើយុវវ័យ កំប្លែង ប៉ុន្តែអាថ៌កំបាំង
ស៊ើបអង្កេតគួរឲ្យតាមដាន បូករួមនឹងការអប់រំមួយ
ដែលកម្រមានពីមុនមក ហើយវាជាចំណូលចិត្តរបស់ខ្ញុំ។ ដូច្នេះហើយ
ខ្ញុំតាំងចិត្តថា នឹងទទួលការងារមួយនេះ
ហើយធ្វើវាឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន! ការងារ Script
នេះផងដែរ ខ្ញុំបានសហការជាមួយអ្នកនិពន្ធសេណារីយ៉ូមួយរូបទៀត
គឺលោក ថេន រ័តន៍ ដើម្បីឲ្យ Script កាន់តែមានគុណភាព
និងរសជាតិដ៏សម្បូរបែប"។ រស្មី រៀបរាប់។
អ្នកនិពន្ធ ម៉ីសន សុធារី ដែលជាទីប្រឹក្សាផ្នែកភាពយន្តឲ្យ Soyo
បានឲ្យដឹងថា ការជ្រើសរើសអ្នកនិពន្ធ ម៉ៅ ចាន់រស្មី ឲ្យទទួលដឹកនាំ
Screenplay គឺជាជម្រើសដ៏ល្អមួយ។ "គាត់ពូកែ! ពេលក្រុមទសប៉ាកាមាន
Concept ភ្លាម
យើងសម្រេចស្វែងរកអ្នកនិពន្ធល្អម្នាក់សម្រាប់ដឹកនាំអត្ថបទភាពយន្ត
ហើយបម្លែងគំនិតរបស់ក្រុមទសប៉ាកាឲ្យទៅជាអត្ថបទកុនពេញលេញ
សម្រាប់ថត! គាត់ស្តាប់ហើយត្រលប់មកវិញជាមួយ outline
គួរឲ្យទាក់ចិត្ត!
កុននេះនឹងនាំមកនូវរសនិយមដ៏ទំនើបសម្រាប់អ្នកទស្សនាអនឡាញ!”។
អ្នកស្រី ម៉ីសន សុធារី ទីប្រឹក្សាផ្នែកភាពយន្តរបស់ Soyo
I am not a fool
ជាសាច់រឿងរបស់ក្រុមអ្នកនិពន្ធថ្មីមានសមាជិក១០រូបដាក់ឈ្មោះថា
ទសប៉ាកា ហើយជាសាច់រឿងមានអត្ថន័យជ្រៅ
និងអាថ៌កំបាំងដែលអ្នកមើលនឹងតាមដានពីដើមរហូតដល់ចប់។
រឿងនេះត្រូវបានបោះទុនជាប្រភេទរឿងអនឡាញមួយដុំចប់ដោយ Soyo
Cambodia មានលោក ស៊ុត ឈាងឡេង ជាផលិតករ លោក ដាង កុសល
ជាផលិតករប្រតិបត្តិ និងដឹកនាំរឿង
ហើយចូលរួមសម្តែងដោយតារាវ័យជំទង់ស្អាតៗពេញដោយទេពកោសល្យ។
អ្នកនិពន្ធ ម៉ៅ ចាន់រស្មី រំពឹងថា
ភាពយន្តមួយនេះនឹងបង្កើតបន្ថែមនូវទីផ្សារសម្រាប់អ្នកផលិតភាពយន្តខ្មែរលើវិស័យអនឡាញដែលជាវិស័យថ្មីបំផុតនៅកម្ពុជា។
"ខ្ញុំសប្បាយចិត្តដែលបានសិក្សាច្រើនពីគម្រោងនេះ!ហើយខ្ញុំពេញចិត្តក្រុមការងារដែលសហការគ្នាបានយ៉ាងល្អប្រកបដោយវិជ្ជាជីវៈ"។
អត្ថបទៈ ពិសី
Comments
Post a Comment