កូនស្រីអ្នកកំពង់ចាមម្នាក់នេះបាន
ក្លាយខ្លួនជាសរសេរសេនារីយ៉ូ ឱ្យផលិតកម្ម LA Film
ដែលបច្ចុប្បន្នកំពុងសម្រួលអត្ថបទកុនថ្មី រឿង
«ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» ដែលត្រៀមថតផ្សាយលើទូរទស្សន៍ PNN។
កញ្ញា អ៉ី ម៉ានិត
កញ្ញា មានឈ្មោះថា អ៉ី ម៉ានិត ហៅ អានិច វ័យ ២៥ឆ្នាំ
កាលដើមឡើយកញ្ញាសិក្សាខាងផ្នែកគណនេយ្យ នៅវិទ្យាស្ថានមួយ
ក្នុងរាជធានីភ្នំពេញ
តែនាងក៏បោះបង់វិជ្ជានេះវិញដោយសារគ្មានថវិការៀនសូត្របន្ត។
ដោយដឹងថាខ្លួនមានដុងខាងការសរសេររឿងប្រលោមលោក
និងមានការស្រលាញ់លើវិស័យតែងនិពន្ធ
នាងក៏សាកល្បងដាក់ពាក្យចូលធ្វើការក្នុងផលិតកម្មខាងលើ
ហើយក៏ទទួលបានឱកាសជាអ្នកសរសេរសេនារីយ៉ូកុនតែម្តង។
ពិធីក្រុងពលី រឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»
ក្នុងរយៈពេលជាងមួយឆ្នាំលើវិស័យភាពយន្ត អានិច
បានសរសេរសេនារីយ៉ូរឿងខ្នាតវែង ៣
ចំណងជើងហើយសរុបទាំងរឿងភាគទី៣នេះ គឺរឿង «ថ្ងៃមុនស្អប់
ថ្ងៃនេះស្រលាញ់» ដែលរឿងល្បីមួយនិពន្ធដោយអ្នកស្រី ម៉ីសន សុធារី។ អានិច
ត្រូវបានផលិតកម្មទុកចិត្តលើការសម្រួលអត្ថបទនិពន្ធនេះដោយសារនាងមានបទពិសោធន៍សរសេរសេនារីយ៉ូកុនពីមុនខ្លះ
ហើយសេនារីយ៉ូនោះមានការទទួលស្គាល់ពីអ្នកនិពន្ធខាងលើថាមានភាពទាក់ទាញ។
កញ្ញា អានិច ប្រាប់ពីតិចនិកសរសេរសេនារីយ៉ូរឿងថា
នេះជាការច្នៃផ្សំជាមួយអត្ថបទដើមរបស់អ្នកនិពន្ធ
សំខាន់ត្រូវយល់ពីធាតុសំខាន់ក្នុងរឿងហើយកំណត់គោលដៅនៃសាច់រឿងនោះ
បន្ទាប់មកទៀតក៏ត្រូវបើកទូលាយនៃគំនិតខ្លួនដើម្បីទទួលយកអ្វីដែលថ្មីមកបន្ថែមក្នុងសាច់រឿង
ដូចជាការថែមឈុតឆាក ថែមការផ្ដោះផ្ដង ផ្លែផ្កា
ពិសេសចេះស្រង់យកទំនើបសម័យនៃពាក្យពេចន៍ដែលកើតឡើងក្នុងពេលបច្ចុប្បន្នមកបូកបន្ថែមដែរ។
អ្នកស្រី ម៉ីសន សុធារី អ្នកនិពន្ធរឿង «ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»
តែទោះជាយ៉ាងណាក្តី កញ្ញា អានិច
ប្រាប់ថាសម្រាប់ការសរសេរសេនារីយ៉ូរឿងខ្នាតវែងដែលមានច្រើនជាង ៤០
ភាគនេះមានឧបសគ្គ
និងការតាំងចិត្តអំណត់ច្រើនដើម្បីឈានដល់គោលដៅផលិតរឿងនេះ។
តែដោយសារវាជាការងារដែលខ្លួនចូលចិត្ត កញ្ញា
ថាខ្លួនមិនមានអារម្មណ៍ហត់ឡើយ
ពិសេសកញ្ញាទទួលបានតម្លៃដ៏សមរម្យលើស្នាដៃការងាររបស់ខ្លួន។ នារី
ខេត្តកំពង់ចាម
ដែលធ្លាប់មានជីវភាពខ្វះខាតម្នាក់នេះលើកទឹកចិត្តដល់ស្ត្រីគ្រប់ឱ្យព្យាយាមធ្វើការ
និងរៀនសូត្រអ្វីដែលខ្លួនស្រលាញ់ ជាជាងទៅរៀនតាមគ្នា
ឬបោះបង់ការក្តីស្រមៃរបស់ខ្លួន ទោះបីខ្លួនជាស្រីក៏ដោយ៕
កញ្ញា អានិច
អត្ថបទ៖ Sunny
Comments
Post a Comment