អត្ថបទពិសេស

តួឯក «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់» សម្រេច​ចិត្ត​បង្កើត Page និង​ដាក់​ឈ្មោះ​សិល្បៈ

ពុធ ស្រីខួច ដែល​បាន​ប្រលូក​​ច្រើន​ឆ្នាំ​លើ​វិថី​សិល្បៈ​បែរ​ជា​មក​សម្រេច​ចិត្ត​ប្តូរ​ឈ្មោះ​ថ្មី​យក​រាសី​បន្ថែម​ ខណៈ​មុខ​តំណែង​ក្នុង​សិល្បៈ​បោះ​ពួយ​សំដៅ​ចំណុច​កំពូល​ ក្រោយ​បាន​តំណែង​មេធាវី ពៅ បញ្ញា ក្នុង​កុន​ភាគ​ធំ PNN។ នាង​ប្រាប់ Sabay ទំាង​អំណរ​ថា នាង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខំ​បង្កើត​កេរ្តិ៍​ឈ្មោះ ព្រោះ​ជា​​ការ​តប​ស្នង​ ដែល PNN បាន​ផ្តល់​កិត្តិយស​ឲ្យ​នាង​បាន​សម្តែង​ជា​តួ​មេធាវី ពៅ បញ្ញា ជា​តួ​អង្គ​ដែល​អ្នក​ណាៗ​ក៏​គោរព​ឲ្យ​តម្លៃ និង​ចង់​សម្តែង។ ស្រីខួច ក្នុងពិធីក្រុងពាលីរឿង «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់» «បងៗ​នៅ PNN បាន​ផ្លាស់​ប្តូរ​ជីវិត​សិល្បៈ​របស់​ខ្ញុំ! គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា លោក​នេះ​មាន​មនុស្ស​ជួយ​គ្នា​ពិតៗ គ្មាន​ខ្សែ គ្មាន​ការ​រណេប​រណប ពឹង​លើ​សមត្ថភាព និង​ឱកាស​អ្នក​ធំ​ផ្តល់​ដល់​អ្នក​តូច! ខ្ញុំ​អរគុណ​បងៗ​នៅ​ផលិតកម្ម និង​នៅទូរទស្សន៍ PNN ដែល​បាន​ឲ្យ​កម្លាំង​តស៊ូ​នេះ​ដល់​ខ្ញុំ។ ខ្ញុំ​ហៅ​ខ្លួន​ឯង​ថា​ ខួច ឃលីយ៉ា ​ជា​ឈ្មោះ​ថ្មី​ក្នុង​សិល្បៈ! ខ្ញុំ​នឹង​ធ្វើ​អស់​ពី​សមត្ថភាព!»។ តារាស្រី​រូប​នេះ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ ខួច ឃេលីយ៉ា ហើយ​បាន​បង្កើត page មួ...

រឿង “សង្គមអនឡាញ” លាតត្រដាងពីជីវិតពិតរបស់យុវវ័យក្នុងសង្គមបច្ចុប្បន្ន

រឿង “សង្គមអនឡាញ” លាតត្រដាងពីជីវិតពិតរបស់យុវវ័យក្នុងសង្គមបច្ចុប្បន្ននៅក្នុងសង្គមនាពេលបច្ចុប្បន្ន នេះ បច្ចេកវិទ្យាកំពុងមានការវិវឌ្ឍន៍រីកចម្រើនទៅមុខជាលំដាប់ បានបង្ករ លក្ខណៈងាយស្រួលដល់មនុស្ស ទូទៅអាចប្រើប្រាស់យ៉ាងទូលំទូលាយដូចជា ការងារ ការសិក្សា ការកម្សាន្ត និងការចែកចាយព័ត៌មានបាន យ៉ាងឆាប់រហ័ស។ ទទ្ទឹមនឹងការផ្ដល់ផលវិជ្ជមាន ច្រើនយ៉ាងនេះ វាក៏បានផ្ដល់ផលអវិជ្ជមានមួយចំនួនដល់ សង្គមផងដែរប្រសិនបើបុគ្គលនោះមិន បានប្រើប្រាស់អោយមានប្រយោជន៍ទេនោះ។ ពេលនេះសូមនាំ អារម្មណ៍លោកអ្នកទៅតាមដាន ក្នុងរឿង “សង្គមអនឡាញ (ជីវិតពិតត្រូវតែកុហក)” ដែលជាខ្សែភាពយន្ត ភាគថៃបែបយុវវ័យដ៏ល្បី ពេលនេះមាននៅលើកម្មវិធី Soyo និយាយជាភាសាខ្មែរហើយ។
តាមរយៈខ្សែភាពយន្តភាគថៃដ៏ល្បីមួយនេះ បានរៀបរាប់អំពីជីវិតពិតរបស់យុវវ័យមួយក្រុម ដែលប្រើប្រាស់ បណ្តាញសង្គមអនឡាញដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មជ្ឈដ្ឋានខាងក្រៅ ទោះបីពួកគេដឹងថាវាបំភ្លៃ ពីការពិតក៏ដោយ។ ក្នុងរឿងនេះផងដែរក៏មានលាយឡំជាមួយ ឈុតឆាកស្នេហា ភាពច្រណែនឈ្នានីស រួមនឹងការភ្លើតភ្លើនឈ្លក់វង្វេងនៃការប្រើប្រាស់ គណនី បណ្តាញសង្គមរបស់ពួកគេ រហូតភ្លេចគិតអំពីផលប៉ះ ពាល់ទៅដល់កិត្តិយសគ្រួសារ មនុស្ស ជិតស្និទ្ធ ក៏ដូចជាខ្លួនឯងផងដែរ។


ចង់ដឹងថាតើសាច់រឿងទាំងមូលប្រព្រឹត្តិទៅយ៉ាងណានោះ តោះទៅតាមដានទាំងអស់គ្នា រឿង “សង្គមអនឡាញ (ជីវិតពិតត្រូវតែកុហក)” និយាយជាភាសាខ្មែរ ដែលមានដាក់ជូនអោយ ទស្សនាហើយនៅលើកម្មវិធី Soyo។


ទាញយកកម្មវិធី Soyo ដោយឥតគិតថ្លៃឥឡូវនេះតាមរយៈ៖
App Store និង Play Store  សំរាប់ កុំព្យូទ័រសូមចុចទីនេះ

សូមទស្សនា ឈុតខ្លីខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ វិសាល

Comments