អត្ថបទពិសេស

តួឯក «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់» សម្រេច​ចិត្ត​បង្កើត Page និង​ដាក់​ឈ្មោះ​សិល្បៈ

ពុធ ស្រីខួច ដែល​បាន​ប្រលូក​​ច្រើន​ឆ្នាំ​លើ​វិថី​សិល្បៈ​បែរ​ជា​មក​សម្រេច​ចិត្ត​ប្តូរ​ឈ្មោះ​ថ្មី​យក​រាសី​បន្ថែម​ ខណៈ​មុខ​តំណែង​ក្នុង​សិល្បៈ​បោះ​ពួយ​សំដៅ​ចំណុច​កំពូល​ ក្រោយ​បាន​តំណែង​មេធាវី ពៅ បញ្ញា ក្នុង​កុន​ភាគ​ធំ PNN។ នាង​ប្រាប់ Sabay ទំាង​អំណរ​ថា នាង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខំ​បង្កើត​កេរ្តិ៍​ឈ្មោះ ព្រោះ​ជា​​ការ​តប​ស្នង​ ដែល PNN បាន​ផ្តល់​កិត្តិយស​ឲ្យ​នាង​បាន​សម្តែង​ជា​តួ​មេធាវី ពៅ បញ្ញា ជា​តួ​អង្គ​ដែល​អ្នក​ណាៗ​ក៏​គោរព​ឲ្យ​តម្លៃ និង​ចង់​សម្តែង។ ស្រីខួច ក្នុងពិធីក្រុងពាលីរឿង «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់» «បងៗ​នៅ PNN បាន​ផ្លាស់​ប្តូរ​ជីវិត​សិល្បៈ​របស់​ខ្ញុំ! គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា លោក​នេះ​មាន​មនុស្ស​ជួយ​គ្នា​ពិតៗ គ្មាន​ខ្សែ គ្មាន​ការ​រណេប​រណប ពឹង​លើ​សមត្ថភាព និង​ឱកាស​អ្នក​ធំ​ផ្តល់​ដល់​អ្នក​តូច! ខ្ញុំ​អរគុណ​បងៗ​នៅ​ផលិតកម្ម និង​នៅទូរទស្សន៍ PNN ដែល​បាន​ឲ្យ​កម្លាំង​តស៊ូ​នេះ​ដល់​ខ្ញុំ។ ខ្ញុំ​ហៅ​ខ្លួន​ឯង​ថា​ ខួច ឃលីយ៉ា ​ជា​ឈ្មោះ​ថ្មី​ក្នុង​សិល្បៈ! ខ្ញុំ​នឹង​ធ្វើ​អស់​ពី​សមត្ថភាព!»។ តារាស្រី​រូប​នេះ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ ខួច ឃេលីយ៉ា ហើយ​បាន​បង្កើត page មួ...

សាយ និង ម៉ារី ចាប់ដៃគ្នាសម្តែងក្នុងខ្សែភាពយន្តខ្លី «ខ្យល់ខែកុម្ភៈ» (មានវីដេអូ)

ភ្នំពេញ៖ ម្ចាស់បទ “កែវភ្នែក” គឺលោក សាយ ព្រមទាំងតារាសម្តែងដ៏ល្បីក្នុងស្រទាប់យុវវ័យគឺកញ្ញា ថាច់ ម៉ារី បានរួមដៃគ្នាសម្តែងនៅក្នុងខ្សែភាពយន្តបែបស្នេហាខ្នាតខ្លីមួយដែលមានចំណងជើងថា “ខ្យល់ខែកុម្ភៈ” 

សាយ និង ម៉ារី ចាប់ដៃគ្នាសម្តែងក្នុងខ្សែភាពយន្តខ្លី «ខ្យល់ខែកុម្ភៈ»
ភាពយន្តខ្លីរឿង “ខ្យល់ខែកុម្ភៈ” នេះនិយាយអំពីគូស្នេហ៍មួយគូដែលរស់នៅឆ្ងាយពីគ្នា ខណៈតួអង្គស្រីដែលសម្តែងដោយ ម៉ារី ត្រូវបន្តការសិក្សានាឯបរទេស។ ដោយសារតែកាលៈទេសៈតម្រូវឲ្យពួកគេនៅឆ្ងាយពីគ្នា ពួកគេតែងតែផ្សារភ្ជាប់ទំនាក់ទំនងស្នេហារបស់ពួកគេតាមរយៈទូរសព្ទជានិច្ច ប៉ុន្តែពួកគេក៏ត្រូវជួបប្រទះនូវឧបសគ្គជាច្រើនដើម្បីឲ្យស្នេហារបស់គេស្ថិតស្ថេរផងដែរ។
ចង់ដឹងថា! ស្នេហាតាមខ្យល់របស់ សាយ និង ម៉ារី នឹងទៅជាយ៉ាងណា? កុំភ្លេច! រង់ចាំតាមដានទស្សនារឿងខ្លី “ខ្យល់ខែកុម្ភៈ” ដែលនឹងមាននៅលើកម្មវិធី Soyo តែមួយគត់នាថ្ងៃទី ២៥ ខែ ឧសភា ខាងមុខនេះ។
បើមិនទាន់មានកម្មវិធី Soyo ទេ អាចទាញយកឥលូវនេះបានតាមរយៈ៖
App Store: https://goo.gl/Fzx11s
Play Store: https://goo.gl/fgJbtB
តោះ! មកទស្សនា Official Teaser ទាំងអស់គ្នា៖

Comments