អត្ថបទពិសេស

តួឯក «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់» សម្រេច​ចិត្ត​បង្កើត Page និង​ដាក់​ឈ្មោះ​សិល្បៈ

ពុធ ស្រីខួច ដែល​បាន​ប្រលូក​​ច្រើន​ឆ្នាំ​លើ​វិថី​សិល្បៈ​បែរ​ជា​មក​សម្រេច​ចិត្ត​ប្តូរ​ឈ្មោះ​ថ្មី​យក​រាសី​បន្ថែម​ ខណៈ​មុខ​តំណែង​ក្នុង​សិល្បៈ​បោះ​ពួយ​សំដៅ​ចំណុច​កំពូល​ ក្រោយ​បាន​តំណែង​មេធាវី ពៅ បញ្ញា ក្នុង​កុន​ភាគ​ធំ PNN។ នាង​ប្រាប់ Sabay ទំាង​អំណរ​ថា នាង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខំ​បង្កើត​កេរ្តិ៍​ឈ្មោះ ព្រោះ​ជា​​ការ​តប​ស្នង​ ដែល PNN បាន​ផ្តល់​កិត្តិយស​ឲ្យ​នាង​បាន​សម្តែង​ជា​តួ​មេធាវី ពៅ បញ្ញា ជា​តួ​អង្គ​ដែល​អ្នក​ណាៗ​ក៏​គោរព​ឲ្យ​តម្លៃ និង​ចង់​សម្តែង។ ស្រីខួច ក្នុងពិធីក្រុងពាលីរឿង «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់» «បងៗ​នៅ PNN បាន​ផ្លាស់​ប្តូរ​ជីវិត​សិល្បៈ​របស់​ខ្ញុំ! គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា លោក​នេះ​មាន​មនុស្ស​ជួយ​គ្នា​ពិតៗ គ្មាន​ខ្សែ គ្មាន​ការ​រណេប​រណប ពឹង​លើ​សមត្ថភាព និង​ឱកាស​អ្នក​ធំ​ផ្តល់​ដល់​អ្នក​តូច! ខ្ញុំ​អរគុណ​បងៗ​នៅ​ផលិតកម្ម និង​នៅទូរទស្សន៍ PNN ដែល​បាន​ឲ្យ​កម្លាំង​តស៊ូ​នេះ​ដល់​ខ្ញុំ។ ខ្ញុំ​ហៅ​ខ្លួន​ឯង​ថា​ ខួច ឃលីយ៉ា ​ជា​ឈ្មោះ​ថ្មី​ក្នុង​សិល្បៈ! ខ្ញុំ​នឹង​ធ្វើ​អស់​ពី​សមត្ថភាព!»។ តារាស្រី​រូប​នេះ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ ខួច ឃេលីយ៉ា ហើយ​បាន​បង្កើត page មួ...

រឿង «រាជបុរី» បង្ហាញអំពីការសម្តែងរបាំបុរាណយ៉ាងទន់ភ្លន់ពីសំណាក់តួអង្គស្រី អ្នកម្នាង អ៊ុក ផល្លា


ក្នុងខ្លឹមសារនៃរឿងទាំងមូលបានឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការរស់នៅរបស់ប្រជាជនខ្មែរ​ ក្នុងអំឡុង ទសវត្សទី ៩០ រួមទាំងសម្បត្តិវប្បធម៌ជាតិជាច្រើនដូចជា ប្រាសាទបុរាណ របាំ ល្បែងប្រជាប្រិយ និង កីតម្បាញជាដើម ដែលជាកេដំណែលរបស់ដូនតាយើងបន្សល់ទុកតាំងពីបុរាណកាលមក។ មិនតែប៉ុណ្ណោះ ខ្លឹមសានៃរឿងបាន បំផុស ស្មារតីកូនខ្មែរគ្រប់រូបអោយចេះស្រឡាញ់សម្បត្តិវប្បធម៌ ជាតិដ៏មានតម្លៃនិងចូលរួម ថែរក្សាបន្តអោយ បានគង់វង្សយូរអង្វែងតរៀងទៅ។

រឿង «រាជបុរី» ក៏បានបង្ហាញអំពីការសម្តែងរបាំបុរាណយ៉ាងទន់ភ្លន់ពីសំណាក់តួអង្គស្រី អ្នកម្នាង អ៊ុក ផល្លា នៅខាងមុខប្រាង្គប្រាសាទបាយ័ន ប្រៀបបានទៅនឹងអប្សរាដែលចារឆ្លាក់នៅលើ ផ្ទៃជញ្ចាំងប្រាសាទគួរជាទី គយគន់។ ក្នុងដំណើររឿងនេះ អ្នកម្នាងបានខិតខំជាខ្លាំងលើវិថីសិល្បៈ របាំរហូតទទួលបានជោគជ័យ និង ប្ដេជ្ញាថែរក្សាការពារកេរ្តិ៍មរតកមួយនេះអោយគង់វង្ស ប៉ុន្តែ រឿងរ៉ាវស្នេហាវិញមិនបាន សមប្រកបដូច បំណងឡើយ។

ដើម្បីជ្រាបច្បាស់ថា សាច់រឿងទាំងមូលបានបង្ហាញអោយឃើញពីសម្បត្តិវប្បធម៌ដ៏ល្អឯករបស់ខ្មែរ រួមទាំងអត្ថន័យអប់រំយ៉ាងណានោះ សូមតាមដានទស្សនាទាំងអស់គ្នានៅលើកម្មវិធី Soyo។ ទាញយកកម្មវិធី Soyo ដោយឥតគិតថ្លៃឥឡូវនេះតាមរយៈ៖ PlayStore និង App Store ឬ ចូលទៅកាន់គេហទំព័រ Soyo ។ តោះទស្សនាឈុតខ្លីទាំងអស់គ្នា




Comments