អត្ថបទពិសេស

តួឯក «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់» សម្រេច​ចិត្ត​បង្កើត Page និង​ដាក់​ឈ្មោះ​សិល្បៈ

ពុធ ស្រីខួច ដែល​បាន​ប្រលូក​​ច្រើន​ឆ្នាំ​លើ​វិថី​សិល្បៈ​បែរ​ជា​មក​សម្រេច​ចិត្ត​ប្តូរ​ឈ្មោះ​ថ្មី​យក​រាសី​បន្ថែម​ ខណៈ​មុខ​តំណែង​ក្នុង​សិល្បៈ​បោះ​ពួយ​សំដៅ​ចំណុច​កំពូល​ ក្រោយ​បាន​តំណែង​មេធាវី ពៅ បញ្ញា ក្នុង​កុន​ភាគ​ធំ PNN។ នាង​ប្រាប់ Sabay ទំាង​អំណរ​ថា នាង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខំ​បង្កើត​កេរ្តិ៍​ឈ្មោះ ព្រោះ​ជា​​ការ​តប​ស្នង​ ដែល PNN បាន​ផ្តល់​កិត្តិយស​ឲ្យ​នាង​បាន​សម្តែង​ជា​តួ​មេធាវី ពៅ បញ្ញា ជា​តួ​អង្គ​ដែល​អ្នក​ណាៗ​ក៏​គោរព​ឲ្យ​តម្លៃ និង​ចង់​សម្តែង។ ស្រីខួច ក្នុងពិធីក្រុងពាលីរឿង «ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រលាញ់» «បងៗ​នៅ PNN បាន​ផ្លាស់​ប្តូរ​ជីវិត​សិល្បៈ​របស់​ខ្ញុំ! គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ថា លោក​នេះ​មាន​មនុស្ស​ជួយ​គ្នា​ពិតៗ គ្មាន​ខ្សែ គ្មាន​ការ​រណេប​រណប ពឹង​លើ​សមត្ថភាព និង​ឱកាស​អ្នក​ធំ​ផ្តល់​ដល់​អ្នក​តូច! ខ្ញុំ​អរគុណ​បងៗ​នៅ​ផលិតកម្ម និង​នៅទូរទស្សន៍ PNN ដែល​បាន​ឲ្យ​កម្លាំង​តស៊ូ​នេះ​ដល់​ខ្ញុំ។ ខ្ញុំ​ហៅ​ខ្លួន​ឯង​ថា​ ខួច ឃលីយ៉ា ​ជា​ឈ្មោះ​ថ្មី​ក្នុង​សិល្បៈ! ខ្ញុំ​នឹង​ធ្វើ​អស់​ពី​សមត្ថភាព!»។ តារាស្រី​រូប​នេះ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ ខួច ឃេលីយ៉ា ហើយ​បាន​បង្កើត page មួ...

អូន ឧស្សាហ៍ បង្ហាញវត្តមានក្នុងរឿងអប់រំមួយដោយមិនយកថ្លៃ(វីដេអូ)

រឿងខ្លីដែលមានចំណងជើងថា «ថ្ងៃសិទ្ធនារី» ដែលទើប​ចេញផ្សាយដោយ App Soyo កាលពីយប់មិញ ជារឿងសម្រាប់អបអរទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា ថ្ងៃនេះ។
ក្នុងវីដេអូរឿងខ្លីនេះក៏មាន វត្តមានតារាសម្តែង អូន ឧស្សាហ៍ ចូលរួមសម្តែង ពិសេសសាម៉ីខ្លួនប្រាប់ថា ថតរឿងខ្លីនេះ មិនយក​កម្រែ​មួយកាក់មួយសេនឡើយ គឺចូលរួមសម្តែងដោយពេញចិត្តនឹងសាច់រឿង ពិសេសចង់ជួយដល់ផលិតករវ័យក្មេងតាមដែលអាចធ្វើទៅបាន។

poster រឿង «ថ្ងៃសិទ្ធនារី»
«ថ្ងៃសិទ្ធនារី» ដែលនិយាយពី ស្ត្រីបីនាក់ ជុំគ្នាក្នុងហាងកាហ្វេមួយ ពួកគេបាននិយាយគ្នាអំពីគ្រួសាររបស់ខ្លួន។ ទេវី ដែលប្តីមានមុខតំណែងជាប្រធានក្រុមហ៊ុន គ្មានពេលសម្រាប់នាងទេ រីឯ សុភា ដែលជាស្រ្តី មមាញឹកនឹងការងារ ក៏គ្មានពេលសម្រាប់ប្តី និងគ្រួសារឪពុកម្តាយដែរ។ មានតែ ចិន្តា ដែលខ្លួនកំពុងមានផ្ទៃពោះ ទទួលបានការយកចិត្តទុកដាក់ពីប្តីដ៏ស្រស់សង្ហារបស់ខ្លួន ដែលធ្វើឱ្យ ទេវី និង សុភា នឹកគិតពីសុភមង្គលគ្រួសារខ្លួនឯងវិញ។ ទាំងនេះ ជាឧទាហរណ៍ សម្រាប់ក្រុមគ្រួសារខ្មែរជាច្រើន​ថា​ គួរ​ជ្រើសរើសបង្ហាញក្តីស្រលាញ់សម្រាប់ក្រុមគ្រួសាររបស់ខ្លួនដោយរបៀបណា។
រឿង «ថ្ងៃសិទ្ធនារី» ក៏ជាភាពយន្តខ្លីថ្មីមួយទៀត បន្ទាប់ពីភាពយន្តខ្លី ទាំង ១១ ផលិតដោយ Soyo ដឹកនាំដោយផលិតករវ័យក្មេងទាំង ១១ ក្រុម ដែលសុទ្ធសឹងជាយុវជន យុវនារី ស្រលាញ់ការផលិតភាពយន្ត បើទោះភាពយន្តខ្លី ទាំងអស់ មានខ្លះល្អជាង និងមានខ្លះខ្វះខាតដោយចន្លោះ ក៏ Soyo នៅតែផ្តល់ឱកាស និងឧបត្ថម្ភគាំទ្រដល់ការផលិត នេះបើតាមក្រុមការងាររបស់ Soyo បញ្ជាក់៕
ចង់ដឹងភាពយន្តខ្លីនេះមានអត្ថន័យ និងសារអប់រំបែបណា ប្រិយមិត្តអាចទស្សនាបន្ថែមនៅទីនេះ៖
ទស្សនា​រឿង​ផ្សេង​ទៀត​ជា​មួយ Soyo ដោយ​ចូល​ទៅ​កាន់៖
  • សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android៖ https://goo.gl/fgJbtB
  • សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ IOS៖ https://goo.gl/Fzx11s

អត្ថបទ៖ Sunny
ប្រភពដើមទាំងស្រុងពី គេហទំព័រសប្បាយ 

Comments