ពុធ ស្រីខួច ដែលបានប្រលូកច្រើនឆ្នាំលើវិថីសិល្បៈបែរជាមកសម្រេចចិត្តប្តូរឈ្មោះថ្មីយករាសីបន្ថែម ខណៈមុខតំណែងក្នុងសិល្បៈបោះពួយសំដៅចំណុចកំពូល ក្រោយបានតំណែងមេធាវី ពៅ បញ្ញា ក្នុងកុនភាគធំ PNN។ នាងប្រាប់ Sabay ទំាងអំណរថា នាងប្តេជ្ញាចិត្តខ្ពស់ក្នុងការខំបង្កើតកេរ្តិ៍ឈ្មោះ ព្រោះជាការតបស្នង ដែល PNN បានផ្តល់កិត្តិយសឲ្យនាងបានសម្តែងជាតួមេធាវី ពៅ បញ្ញា ជាតួអង្គដែលអ្នកណាៗក៏គោរពឲ្យតម្លៃ និងចង់សម្តែង។ ស្រីខួច ក្នុងពិធីក្រុងពាលីរឿង «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» «បងៗនៅ PNN បានផ្លាស់ប្តូរជីវិតសិល្បៈរបស់ខ្ញុំ! គាត់ធ្វើឲ្យខ្ញុំជឿថា លោកនេះមានមនុស្សជួយគ្នាពិតៗ គ្មានខ្សែ គ្មានការរណេបរណប ពឹងលើសមត្ថភាព និងឱកាសអ្នកធំផ្តល់ដល់អ្នកតូច! ខ្ញុំអរគុណបងៗនៅផលិតកម្ម និងនៅទូរទស្សន៍ PNN ដែលបានឲ្យកម្លាំងតស៊ូនេះដល់ខ្ញុំ។ ខ្ញុំហៅខ្លួនឯងថា ខួច ឃលីយ៉ា ជាឈ្មោះថ្មីក្នុងសិល្បៈ! ខ្ញុំនឹងធ្វើអស់ពីសមត្ថភាព!»។ តារាស្រីរូបនេះបានប្តូរឈ្មោះមកជា ខួច ឃេលីយ៉ា ហើយបានបង្កើត page មួ...
- Get link
- X
- Other Apps